Sunday, December 27, 2009

> ស្ទឹងសម្ងាត់

ប្រលោមលោករឿង ស្ទឹងសម្ងាត់

       ស្ទឹងសម្ងាត់  ជាប្រលោមលោកមនោសញ្ចេតនាស្នេហាមួយរឿងទៀត​​របស់កវី​   ម្ចាស់​ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ។ ប្រលោមលោកខ្សែនេះ លោកបាន​សរសេរនៅឯក្រៅ​​  ប្រទេស ប៉ុន្តែលោកនៅតែយកទឹកខ្មៅ​ស្ទឹងសង្កែ ដែលកវី​ធ្លាប់បានសន្មតថា ជាទឹកខ្មៅ​ដែលជ្រលក់សរសេរមិនចេះរីងស្ងួត​មកចារចងក្រង​រឿងនេះឡើង ហើយបង្កប់នូវ​មនោសញ្ចេនាស្នេហាយ៉ាងជ្រាលជ្រៅ។ ទោះបីរឿង​រ៉ាវទាំងអស់នោះបានអណ្តែតទៅឆ្ងាយ ហើយឆ្ងាយគ្មានថ្ងៃនឹងវិល​ត្រឡប់វិញក៏ដោយ។ 
______
ចំពោះយើងខ្ញុំដែលជាអ្នកលើករឿងរ៉ាវទាំងអស់នេះ ជាពិសេស ប្រលោមលោករឿង ស្ទឹងសម្ងាត់ នេះមកផ្សាយឡើងវិញនោះមិន​មែនគោលបំណងយកប្រាក់ចំណេញ​ពីម្ចាស់កម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធនោះទេ យើងខ្ញុំ​មានបំណងតែមួយគត់គឺថែរក្សា​កេរមរតក​របស់លោកទុក ហើយជួយដាស់តឿន​ឲ្យកូនខ្មែរដែលមិនទាន់បានដឹងពី ទេពកោសល្យ និងបំនិនប្រសប់របស់លោក ដែលបានបន្សល់ទុកនូវមរតកជាច្រើន​ ទុកឲ្យកូនខ្មែរបេះដូងខ្មែរពិតប្រាដកបានជ្រាប ដូច​ជាស្នាដៃអក្សរសិល្ប៍ ប្រលោមលោក ចម្រៀង ល្ខោន ខ្សែភាពយន្ត ជាដើម....។ ខ្ញុំបាទមានក្តីសោកស្តាយយ៉ាងខ្លាំង​ ដែលមិនបានទទួលនូវការចែករំលែកទេពកោសល្យ និងបទពិសោធន៍ដ៏ល្អពីលោក....ពេលនេះខ្ញុំ​បាទមិនបានអាចទំនាក់ទៅកវីម្ចាស់​ស្ទឹង​សង្កែបានដោយផ្ទាល់ ឬដោយសារអេឡិចត្រូនិចបានឡើយ ម្យ៉ាងទៀត​មិនបានដឹងថាលោកពេលនេះរស់នៅ​  ទីណា បានទទួលនូវសន្តិសុខ ឬក៏នោះទេ...!!!

       ខ្ញុំបាទសូមទោសពីចម្ងាយចំពោះការផ្សាយរឿងនេះដោយគ្មានការអនុញ្ញាតពីម្ចាស់​កម្មសិទ្ធិបញ្ញា ពិសេសលោកអ៊ំ គង្គ ប៊ុនឈឿន ផ្ទាល់តែម្តង។ សង្ឈឹមថា ខ្ញុំបាទ​មានឱកាសជួប​លោកអ៊ំដោយផ្ទាល់នៅថ្ងៃណាមួយមិនខានឡើយ ។  ខ្ញុំជឿថា "លោកអ៊ំឃ្លាតឆ្ងាយពីស្ទឹង​សម្ងាត់ ប៉ុន្តែគ្មាននរណាម្នាក់អាចដកស្ទឹងសម្ងាត់ចេញ​ពីបេះដូងលោកអ៊ំបានឡើយ..."

ដោយក្តីគោរពស្រឡាញ់យ៉ាងខ្ពង់ខ្ពស់!

ម្ចាស់ប្លក់

ឡឹក ជំនោរ

        ខាងក្រោមនេះជាអារម្ភកថា លោក គង្គ ប៊ុនឈឿន និង អត្ថបទប្រលោមលោក ស្ទឹងសម្ងាត់
អត្ថបទរឿង ស្ទឹងសម្ងាត់

No comments: