Tuesday, April 20, 2010

> យប់មិញ/Last Night

រឿងខ្លី
យប់មិញ
សួស្តីឆ្នាំថ្មី!ឆ្នាំចាស់ផ្លាស់​ចេ​ញ​ទៅ​ ​ឆ្នាំ​ថ្មី​ក៏​ចូ​ល​ខ្លួ​ន​មក​ជំ​នួ​ស​។​ក្រោ​យ​ពេ​ល​ដែល​ឆ្នាំ​ចា​ស់​បា​ន​ពាំ​នាំ​នូ​វ​អ្វី​ៗ​ដែ​ល​ជារ​ប​ស់​ចា​ស់​ទៅ​​ផុ​ត​អា​ច​រា​ប់​​​បា​ន​ថា​ឆ្នាំ​ចា​ស់​បា​ន​នាំ​គ្រឿ​ង​ម​ន្ទិ​ល​សៅ​ហ្ម​ង​ស​ង្ស័​យ​ទាំ​ង​ឡាយ​ទាំ​ង​ពួង​ចេ​ញ​​ពី​រា​ង​កា​យ​រ​ប​ស់​ម​នុ​ស្ស​អ​ស់​ទៅ​ ​ទាំ​ង​នេះ​ជា​ព​រ​ទាំងឡាយដែលមនុស្សម្នាទាំងអ​ស់​តែ​ង​តែ​បា​ន​ទ​ទួលពី​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក​ ​ទោះ​ជា​ពួ​ក​គេ​នៅ​ត្រើ​យ​ម្ខា​ង​ម​ហា​ស​មុ​ទ្រ​ក៏​ដោ​យ។​​ ​សំ​រា​ប់​រូ​ប​ខ្ញុំ​ ​ខ្ញុំ​ក៏​បា​ន​ទ​ទួ​ល​ស​ព្វ​សា​ធុ​កា​រ​ព​រ​ទាំ​ងនេះពីឪពុកម្តាយរប​​ស់​ខ្ញុំ​តា​ម​រ​យៈ​ខ្សែ​ទូ​រ​ស័​ព្ទ​ដូ​ច​គេ​ឯ​ង​ដែ​រ​.​.​. ​ដឹ​​ង​ដែ​រ​ថាអ្វី​ៗ​​បាន​ក​ន្ល​ង​ផុ​ត​ទៅ​តា​មដំ​ណើ​រ​រ​ប​ស់​វា​ ​តែ​ឆ្នាំ​ចាស់​បា​ន​​ប​ន្ស​ល់​ទុ​ក​នូ​វ​អា​កា​ស​ធា​តុ​ក្តៅ​ដុ​ត​កំ​លោ​ចភ​ព​​ផែ​នដី​​ ​ដ​ដែល​ ​វា​ក្តៅ​រ​ហូ​ត​ធ្វើ​ឲ្យ​ស្មៅ​ ​និ​ង​បុប្ផា​ជា​តិ​ទាំ​​ង​ឡាយ​ដែ​ល​ទើ​បតែ​​ទ​ទួ​​​ល​ដ​ង្ហើម​​រ​ស់ក្រោមដំណក់ព្រះ ភិរុណអំ​​​​​​​ណ​រឆ្នាំថ្មីនោះរលត់សង្ខា​​​ទៅ​​​​វិញគួរឲ្យអនិច្ចា...

អាកាសធាតុក្តៅរហូតដល់ខ្ញុំមិនអា​​​​​​​ចធ្វើការ ឬអានសៀវ​ភៅនៅក្នុងអន្តេវាសិកដែលគ្មានម៉ាស៊ីនត្រជាក់បាន។​​ រាប់តាំងតែពីថ្ងៃវីរៈឡើ​ងស័កមករហូតមកដល់​​​​​​​​​ថ្ងៃនេះវាបានរំលងហូ​សពីបីថ្ងៃទៅហើ​យ។កិច្ចការដែ​​លជាលទ្ធផលចុង​​ក្រោយរ​បស់ខ្ញុំ​ខំសន្សំវាជិតប្រាំ​មួយឆ្នាំ​នោះ​ក៏​​​​កំ​ពុ​ងបញ្ចប់ដែរ។ ខ្ញុំអង្គុយសរសេរ​​​ សារណាជាងពីរសប្តាហ៍មកហើ​យ​ក្រោ​​​ម​ប្រ​ធាន​ប​ទ​ដែលលំ​បា​​កហើ​យថ្មីសម្រាប់ការស្រាវជ្រាវពេលនេះទៀតផង​ តែខ្ញុំនឹងធ្វើវាឲ្យបានល្អបំ​ផុតព្រោះ​វា​​​​​យា​ន​ចុ​ង​ក្រោ​​យ​ដែ​​​​​លនាំខ្ញុំទៅ​ពា​ក់អាវធំ និង​​មួ​កសំយ៉ា​បធំ ឈរនៅមុខនាយករដ្ឋមន្រ្តី ឬប្រធានរដ្ឋ​លាវទទួល​យកកូនសៀ​វ​​ភៅមួយ​ក្បា​ល​សរសេ​រជាអ​ក្សរធំៗថា "បរិញ្ញបត្រ”។
​​
ថ្ងៃអាទិត្យទី១​​៩ ខែមេសា២០០៩​, ក្រោយពេលទទួលទានអាហារពេលល្ងាចរួច ខ្ញុំមានអារម្មណ៍​ថាខ្លួនឯងដូចជាខ្វះអ្វី​ម្យ៉ា​​ង​ក៏មិ​​​ន​​ដឹង​​,​​​ បាយល្ងាចនេះក៏មិនសូវជាឆ្ងាញ់ពិសាប៉ុន្មានដែរ។ ខ្ញុំចាប់ច្រាស់ដូសធ្មេញចូល ទៅក្នុងបន្ទប់ទឹកដូស​​ធ្មេ​ញ​រួច​ដើរ​​ចូ​ល​ក្នុងបន្ទប់គេង។
​​​​
ប្រះកាយ​​​ដល់​គ្រែ​ខ្ញុំ​ចាប់សៀវភៅមួ​យក្បាលបើកមើលបានពីរបីទំព័រឃើញខិតប័ណ្ណឃោសនារបស់ក្រុមហ៊ុនទូរស័ព្ទ ដែលសរសេរឃោសនា​ពីការ​​​ចុះត​ម្លៃ​ក្នុងការហៅ​​ចេញទៅបរទេសក្នុងពេលចូលឆ្នាំថ្មី។ ខ្ញុំក៏ចុះពី​រអន្តេ​វាសិក​តម្រ​ង់ទៅហា​ងទូរស័ព្ទមួយកន្លែ​ងនៅក្បែ​​រអ​​​​គារស្នាក់នៅរបស់និស្សិតនារីដើម្បីទូរស័ព្ទទៅលេងមិត្តភក្តិនៅឯស្រុកខ្មែរ...
​ខ្ញុំទូរស័ព្ទទៅលេងប៉េអិល ដែលជាមិត្តសម្លាញ់របស់ខ្ញុំ។ យើងទាំងពីរនិយាយឆ្លើយឆ្លងគ្នាយ៉ាងសប្បាយប្រមា​​ណម្ភៃ​​នាទី​។ មិ​នទាន់ទាំងសន្ទនាអស់ចិត្តផងស្រា​​​ប់​តែទូ​រស័ព្ទត្រូវរំខានធ្វើឲ្យការសន្ទនា ត្រូវកាត់ ផ្តាច់។ ខ្ញុំហៅឲ្យម្ចាស់ទូរ​​​ស័ព្ទ​ម​​​​​​​​ក​​គិត​លុយ ខ្ញុំ​ដាក់ទូរស័​ព្ទ​​ចុះស្រា​​​ប់តែទូរ​ស័​ព្ទ​​​ជ្រុះពីកន្លែងដំកល់ ខ្ញុំប្រញ៉ាប់លូកដៃទៅជ្រើសទូរ​ស័ព្ទស្រាប់តែឮវា​ចាដ៏ពិ​រោះ​ចេញ​ម​​ក​៖​

​...?” ឮបែបនេះខ្ញុំភ្ញាក់ព្រើត ព្រោះមិនបានឮម្ចាស់ផ្ទះនេះនិយាយបែបនេះដាក់ខ្ញុំ។ ខ្ញុំងើបឡើង វង់ភ័ក្ត្រដ៏ប្រិមប្រិ​​​យរ​​បស់​​​​​​​​​​នា​​​រីអា​យុប្រ​មាណម្ភៃប្រាំ​ឆ្នាំ សក់នាងក្រហមស្រាលដូចបារាំងកាត់អាស៊ីញញឹមមកខ្ញុំ... ខ្ញុំគ្មានអ្វីត្រូវនិយាយ​មាន​តែ​​ញញឹ​មទៅ​វិ​ញក្នុងបំ​ណង​មិន​ឲ្យ​នា​​​​ងខឹងព្រោះខ្ញុំធ្វើឲ្យជ្រុះទូរស័ព្ទ៖
​​​​​​​​
“បាទឈប់ហើយ​! ប៉ុណ្ណឹងបានហើយថ្ងៃក្រោយសឹមមកទៀត...”
​​​
ស្រ្តីក្នុង​ស​ភាពសិច​ស៊ី​ប​ន្តិ​ចបង្ហាញល្វែង​លើឡើងម៉ត់ខៃដូចក្រមុំ​​​​​ទើបចេញពីម្លប់កំពុ​​ងសំឡក់មកខ្ញុំក្នុង​សភាពខ្នា​ញ់កក្រឿ​តធ្មេញហើ​យ​បន្លឺ​ជាសំនួរមករកខ្ញុំ៖
​​
“ចូលឆ្នាំទៅលេង​ឯណា ម៉េចមិនឃើញមកលេងក្បែរៗនេះផង... ឆ្នាំនេះ​គ្មាននរណា​នៅជាមួយ​ទេក្មេងៗទៅលេ​ងមឿ​ង​ហ្លួង​អស់ឥឡូ​វនៅមិន​​ទាន់ឃើញមកម្នាក់​សោះ...” ខ្ញុំ​នឹកក្នុ​ងចិត្តហេតុអ្វីបានជា​​​​នារីម្នាក់នេះចាំបា​ច់និយាយបូរ​បាច់​​រៀប​​​រា​ប់ពីរឿងខ្លួនឯងឲ្យអ្នកដ៏​ទៃ​ស្តាប់ធ្វើ​អ្វី?​ ​​​បាន​ឱកា​សខ្ញុំក៏ផ្តើមនិ​យា​យ​លេង​ជាមួយនាងបន្តិចព្រោះអា​ចចំនេ​ញមិត្ត​ថ្មីម្នា​​ក់ទៀតក៏អាច​​ថា​បាន។ ​​
​​
“ចុះអ្នកនាងគ្មានគ្រួ​​សារទេអី... ហើយអ្នកបងម្ចាស់ផ្ទះនេះត្រូវជាអ្វីនឹងអ្នកនាងដែរបាទ?” ខ្ញុំសួរទៅនាងដោយមិនបាន​ចាប់អារម្មណ៍​​​​នូវអាថ៌កំបាំងដែលពេ​លខ្លះស្រ្តីភេទចាំបាច់ត្រូវការលាក់បាំងនោះទេ។ នាងងាកមុខចេញហើយ​ឆ្លើយមកខ្ញុំវិ​ញនូ​វច​ម្លើយ​​គួរអាណិត៖

“តាមពិត​ស្រុ​​កកំណើតរបស់ខ្ញុំ​នៅឯសុវណ្ណខេ​ត្តទេ...តែពេលដែលខ្ញុំរៀនចប់មហាវិទ្យាល័យខ្ញុំមានគ្រួសារ។ គាត់ជា​បុរស​​​​ដែ​ល​មាន​មុ​​​​ខតំណែងមានមុខមានមាត់នៅក្នុងសង្គមឡាវនេះគួរសមដែរ... ក្រោយពេលរ​ស់នៅជាមួ​យគាត់​​​បា​​នមួ​​​​​​យ​ឆ្នាំ​មកទើ​បខ្ញុំ​​ដឹងថា៖ខ្ញុំ​​ជាប្រពន្ធចុងរបស់គាត់...ពេលដែលគាត់មិននៅក្នុងស្រុកខ្ញុំមិនហ៊ាននៅផ្ទះម្នាក់ឯងទេ ព្រោះ​​ប្រព​ន្ធរបស់​គាត់​ចូ​លចិត្តមករករឿងខ្ញុំ”ខ្ញុំមើលទៅមុខនាងគួរឲ្យអាណិតមែនទែនហើយសួរទៅនាងតិចៗថា៖
​​​
“ចុះស្វាមីរបស់អ្នក​នាងពេលនេះគាត់មិន​ស្នាក់នៅប្រទេស​ឡាវទេមែនទេ?” នាងខិតមកជិតខ្ញុំខ្ញុំព្យាយាម​កិលចេញ​ឆ្ងាយ​ពីនាង...​ ​​​នាងមើលម​កខ្ញុំ នេត្រាទាំងគូ​រចងមកខ្ញុំយ៉ាងមុត... ក្នុងទ្រូងរបស់ខ្ញុំច្របូក​​​ច្របល់គ្នា​អស់​ហើយ​​មិនដឹ​ង​ថា​​​ត្រង់​​​​ណា​​​​​ជា​​​ប្រអប់បេះដូងហើយ​ត្រង់ណាជាសួតថ្លើមនោះទេ... នាងលើក​កែវទឹកមកក្រេ​បមួយក្អឹករួចបន្ត៖​

“អ្នកក​ម្លោះអើ​យ...!!! វាធម្មតាទៅហើយសំរាប់ជីវិតរបស់ខ្ញុំ ស្នេហាបែបប្តីប្រពន្ធដូចខ្ញុំ ជាស្នេហាដែល​មានតែស្រ​មោ​​​ល​​ក៏​​​​ថាបា​ន... ពេល​ដែលគេត្រូវការនោះ ខ្ញុំជាបុប្ផាដ៏ស្រស់សម្រាប់គេ តែពេលគេមិនត្រូវការ ខ្ញុំប្រៀ​បបា​​ន​នឹងផ្កា​ក្រដា​ស​​​​​​ដែ​​ល​​គ្មា​នសូម្បីតែក្លិន... ឥឡូវគាត់ទៅបរទេ​សជា​ងប្រាំខែ​មកហើយមួយរយៈនេះ​​ខ្ញុំរស់នៅ​ដូចផ្កាដុះលើ​​ថ្មដែល​គ្មា​​​ន​​​​ន្សើ​​​​ម​​អ៊ី​ចឹ​​​​ង​...​​​ ខ្ញុំ​​មក​​​​នៅជាមួយម្តាយមី​ងជាងពីរខែហើយ” ខ្ញុំនឹកអាណិតនាងតិច​ៗដែរពេលឮបែបនេះខ្ញុំ​លូកហោ​ប៉ៅយកលុយម​ក​ឲ្យ​ថ្លៃទូរស័ព្ទ៖
“សូ​​​មទោសអ្ន​ក​នាង!​​ ខ្ញុំហៅចេញអស់ថ្លៃប៉ុន្មានដែរ?” ខ្ញុំនិយាយសួរថ្លៃ​​ទូរស័ព្ទព្រមទាំងហុចលុ​​យបីម៉ឺនកីបទៅជាមួយ​ផង។​
​​​​​
“ទាំងអស់​​​ប្រាំ​ម៉ឺនកីប​​...”
​​
“លុយខ្ញុំមិន​គ្រប់​​ទេអ្ន​កនាងខ្ញុំស្លៀកខោច្រលំ ចាំបន្តិចខ្ញុំយកមកជូន” ខ្ញុំនិយាយអង្វរនាងហើយក្រោ​កពីសាឡុងដើ​រមករក​បើក​ទ្វា​​រចេ​​​ញ​ បំរុ​ងនឹ​ងទាញទ្វារបើកស្រាប់តែរាងកាយដ៏ក្រអូប ទ្រលុកទ្រលន់ ហត្ថាដ៏ល្វតល្វ​ន់​ទាំ​ង​គូឱបច​​ង្កេះ​​ខ្ញុំ​​យ៉ាង​​​ណែន​​​ព្រួចស្ទើរ​អស់ព្រលឹងពីខ្លួន... ក្រពុំឈូកដែលជាទ្រព្យសំ​ណព្វរ​​​បស់ស្វាមី​​នាងកំពុងផ្អប់ជា​ប់នឹងខ្ន​​ង​រប​​​​ស់​ខ្ញុំ.​..​ ​​ខ្ញុំក្តា​​​ប់​មា​​ត់យ៉ាងណែន​មិនក​​ម្រើក ឬ​​ស្រែ​ក​អ្វី​​​ទាំងអស់ ​ព្រោះថាបើស្រែ​កក្រែ​​ងឮដល់​អ្នក​ជិតខាងឬ​អ្នក​នៅខាង​ក្រោ​​យផ្ទះ​​។ ខ្ញុំនិ​យា​យតិចៗដាក់ថ្ពាល់ដ៏ក្តៅគគុកដោយកំហឹងកាមទេពផ្អឹបក្បែរត្រចៀកខ្ញុំ៖
​​​​
“អ្នកនាង...! អ្នកនា​​ង...!!! បានហើយ! ​​ប៉ុ​​ណ្ណឹងបានហើយណ៎ា! កុំធ្វើបែបនេះប្រយ័ត្នមា​​ន​​មនុស្សមកឃើញណា៎! លែង​ខ្ញុំ​​... ​ខ្ញុំប្រ​ញ៉ាប់ទៅយកលុយ​មក​ជូ​នអ្នកនាង” នាងមិនបាន​​ស្តាប់ការអង្វរ​​ករបស់​ខ្ញុំសូម្បីបន្តិច នាងបង្វែរខ្ញុំមករកនា​ងរួចឱបខ្ញុំយ៉ាងណែ​នហើយខ្សិបស្រា​លៗដាក់ត្រចៀកខ្ញុំថា៖
​​​​​​​
“ខ្ញុំមិនត្រូ​​វកា​​រប្រាក់​ប​ន្តិចប​​ន្តួចរបស់អ្នកនោះទេ... គឺរូបអ្នកនោះអី ដែលជាតម្រូវការរបស់ខ្ញុំ... យើងមិនបានដើរលេ​ងពេលចូលឆ្នាំថ្មីយើងលំ​​ហែ​​​រកា​យនៅទីនេះក៏បា​​នដែរ...”
​​
ខ្ញុំស្រឡាំ​​ង​កាំ​ង​ពេ​​លដែ​​លនាងនិយាយបែបនេះ ហើយតបទាំងរដិបរដុបរញីរញ័រ៖
​​
“កុំអីអ្នក​​នាង..​​.​​ ខ្ញុំ​​ខ្លាច​​បាប ខ្លាចរការដែក! អ្នកនាងកុំធ្វើបែបនេះអី!”

“កុំបារម្ភ​​អី... នៅឲ្យស្ងៀមៗទៅបានហើយ...”
​​
នាងអូ​សរាងកា​​យដែលគ្មានវិញ្ញាណរបស់ខ្ញុំផ្តួលចោលលើសាឡុង ហើយមកបង្វែ​​រស្លាកដែល​ព្យួរជាប់​​នឹងទ្វារកញ្ចក់​ជា ”Close Serv​ice” ​​​រួចទាញបិ​ទវាំ​​ងននមួយជាន់ទៀ​​​តលើកញ្ចក់រ៉ាយបា​ន់ព័ណ៌ខ្មៅដែលអាចមើល​ឃើញតែ​ពីក្នុងទៅ​ខាងក្រៅ​។ ពេ​​ល​​នេះ​​រូ​បខ្ញុំ​​ប្រៀ​​បបាននឹងកូនចៀមនៅក្នុងចង្កូមរបស់រាជសីអញ្ចឹង។ នាងហូត​ថតតុ​ទាញយកសោរ​​ផ្លា​ស្ទិក​​​ឃ្លុំ មក​​​ចងដៃ​​ទាំងពីររ​​​បស់ខ្ញុំជាប់នឹងជើ​ងតុពុទ្ធោអ្វីៗរបស់​ខ្ញុំត្រូវបានបំផ្លាញដោ​​យសា​​រស្នាដៃរ​​បស់នា​​រីម្នាក់នេះ​​ហើ​​យ​​​។ ខ្ញុំ​​​បិទភ្នែកមិនចង់ឃើញនូវអ្វីៗទាំងអស់ បើនឹងស្រែករកជំនួយក៏គ្មានផ្លូវដែរ ព្រោះកញ្ច​ក់បិទជិ​​តអស់ ហើយពេ​​ល​​នោះក៏យប់ជ្រៅណាស់ហើយដែរ... ខ្ញុំគិតខ្លួនឯងថា​បូជាសាច់ស្រស់ឈា​មស្រស់ឲ្យទៅខ្លាចា​ស់ដាច់ចំ​​នីមួយ​​​ក្បា​​លនេះ​​​ទៅចុះ!
​​
ប្រមា​​​​ណ​​មួ​​យ​​​ម៉ោ​ង​ក្រោយមកខ្ញុំបើកភ្នែកដឹងខ្លួន​ ខំប្រឹ​​ងបំរះរួចពីក្រោមកា​រសង្គ្រប់របស់នារីម្នា​ក់នោះហើយច្រានរា​ងកាយ​អា​​​ក្រាតរប​​ស់​​នាងដែល​ស្នូក​​ស្នឹងគ្មាន​ដង្ហើមចេញពីទ្រូងរបស់ខ្ញុំ។ ម្តងនេះរួចខ្លួ​​នហើយ​ខ្ញុំម្នីម្នារត់ចេញពីវិ​មានគម្រក់នោះមួយរំ​ពេច។ មកដ​ល់កន្លែងស្នា​ក់នៅខ្ញុំចូលទៅដេកមិនមាត់ករកនរណាម្នាក់ឡើយ នឹកហូសចិត្តមិនគួរ​ណាបណ្តោ​យខ្លួនឲ្យធ្លាក់ក្នុង​រណ្តៅ​​​អវចីបែបនេះសោះ។

ស្អែកឡើងថ្ងៃថ្មី... ខ្ញុំ​​ក្រោកពីដំណេកយឺតព្រោះយប់ម៉ិញត្រូវទារុណ្ឌកម្មខ្លាំងពេក។ ខ្ញុំក្នុងសភាពងងុយនៅ​​ឡើយ​​ស្រាប់​​​​តែមិ​​​​ត្ត​ភ​​ក្តិ​ខ្ញុំម្នាក់​ម​ក​ដល់ហើយនិយាយពីរឿងឃាតកម្ម។
“យប់ម៉ិញ​​មាន​​​គ្នាយើងទៅទូរស័ព្ទនៅហាងក្បែរផ្លូវចូលមហាវិទ្យាល័យឬទេ” ឮសំនួររបស់មិត្តខ្ញុំសួរទៅ​គេដោយ​ក្តីសង្ស័​​យ៖​​​​
​​
“មានរឿងអ្វី​​កើត​ឡើ​ង​មកសួ​រទាំងព្រហ៊ាមបែបនេះ យ៉ាងម៉េចហៅចេញមិនបានមែនទេ?”
​​​
“ទេ! មិនមែនអញ្ចឹង​​​ទេ​​​ណា៎! ស្រីស្អាតដែលឮថាប្តីរត់ចោលនោះ យប់ម៉ិញត្រូវគេប្លន់ រំលោភហើយសម្លាប់បំបិ​ទមាត់​ទៅ​​​​​ហើយ​​” ​មិ​ត្តភក្តិនិយា​​យដូ​​​ច​ជាច្បាស់ណាស់អ៊ីចឹង ឮដូចនោះខ្ញុំស្ទើរតែធ្លាក់ថ្លើម ហើយដេកបន្ត។
“សំលាប់​​!!! ស​ម្លា​​ប់យ​​កទ្រព្យឬគំនុំ...? សំនួរមួយថ្មីក៏បានផ្ទុះឡើងដោយមិត្តរបស់ខ្ញុំម្នាក់ផ្សេងទៀត។
​​​​
“ប្លន់​​យកទ្រ​ព្យធ្វើអ្វី​​ ​​បើ​​ម្ចាស់ទ្រព្យស្រស់ម្លឹងៗ ហើយដាច់ប្តីច្រើនឆ្នាំហើយ”
“ចោរមួយ​ក្រុ​មនោះ​​រំលោភនាងរហូតស្លាប់ឯណោះ ហើយបានបន្ស​​ល់ទុកសោរឃ្លុំ​ផ្លាស្ទិកនៅក​ន្លែងកើតហេតុទៀត​ផង តែដូចជាគ្មានស្លាកស្មាមបន្តិចសោះឡើយ”
​​​​​
សម្តីរបស់​ពួក​គេ​ធ្វើឲ្យខ្ញុំភ័យទៅៗ ខ្ញុំដើរចូលបន្ទប់ទឹកលប់លាងសំអាតខ្លួន ខ្ញុំបើកទឹកឲ្យហូរ​ស្រោចរាងកាយ”ពេ​លនេះអ​ញ​​​គ្មានផ្លូវទៀ​តទេ​​​​​​​..​. ​... គឺនាងទេដែលធ្វើបែបនេះ... បង្ខំរហូតដល់គាំងបេះដូងស្លាប់លើបង្គង តាំងពីក្មេ​ងមកខ្ញុំ​​​​​​​មិន​ធ្លា​ប់​មា​ន​​​នរ​ណាធ្វើ​​ទារុណ្ឌកម្មខ្ញុំ​​ដូចនាងនេះទេ។ តើខ្ញុំត្រូវធ្វើអ្វីទៀត ពេលនេះរៀនក៏មិនទា​ន់បា​​នស​​​ញ្ញាប​​ត្រ..​​. ប្រ​​ហែលជាគេ​ចមិនរួចពីស​​​ម្នាញ់​ច្បាប់ទេមើល៍ទៅ!” ខ្ញុំនិយាយក្នុងចិត្តម្នាក់ឯងនៅក្នុងបន្ទប់ទឹក។

បន្ទប់ពីមរណភាពរបស់ស្រីកាមក្រាស់ម្នាក់នោះបានមួយសប្តាហ៍ក៏នៅតែគ្មានភស្តុតាងចាប់ឃាតកបានដែរ។ ខាងសមត្ថកិច្ចកំពុងសាកសួររកភស្តុតាងគ្រប់ច្រកល្ហក។
​​​
“អាឡូ! សូម​ទោ​ស! លោកប្អូនឈ្មោះវណ្ណីមែនទេ?” ខ្ញុំចម្លែកក្នុងចិត្ត ហេតុអ្វីបានជាមាន​​​​លេខដែលខ្ញុំមិនស្គាល់ហៅ​​​មកខ្ញុំហើ​​យ​សួរដូចជាស្គាល់ខ្ញុំច្បាស់ម្លេះ។
​​​
“មែនហើយ​បងប្រុស! ​ខ្ញុំ​​ឈ្មោះ​វ​​
“គ្មានការងា​​រ​អ្វី​​​ទេ​​​! ឥឡូ​វលោកស្នា​ក់នៅឯណាដែរ វណ្ណី ខ្ញុំអាចជួបលោកបានទេ?”
​​
“បាទ! បាន​លោកបង! ខ្ញុំស្នាក់នៅដុងឌុក លោកអាចមកជួបខ្ញុំបានប្រមាណម៉ោង១១ថ្ងៃត្រង់ស្អែក” ខ្ញុំគិតថាពួ​កគេច្បា​ស់ជា​​​អ្នក​​មក​សា​​​កសួររឿងស្លាប់របស់ស្រ្តីម្នាក់នោះជាមិនខាន ខ្ញុំនឹងបង្វែរដាន​​ឲ្យពួកគេមករកខ្ញុំ​ក្រោយពេ​ល​ខ្ញុំ​​ឡើង​យន្តហោះ​ម៉ោង១០ថ្ងៃស្អែក។ មិនទាន់ទាំងដាក់ទូរស័ព្ទចុះ​ផងស្រាប់ឮសម្លេងរថយ​ន្តមកចតនៅជាន់ក្រោម​នៃ​អគា​រស្នា​ក់​​​​នៅ។
​​​​
“នេះជាបន្ទប់របស់វណ្ណីមែនទេ?”

“មែនហើយ ​វណ្ណីនៅខាងក្នុងបន្ទប់... មានការអ្វីលោក?” សុធីរសួរទៅប៉ូលិសតែ​​ពួកគេមិនឆ្លើយមានតែសម្រុ​កចូល​មក​។ ​​ខ្ញុំប​​​​ម្រុ​ង​នឹ​ង​បើកទ្វារហើយគេចទៅខាងក្រោយ ដឹងអីទ្វាររបើកខ្លួនឯង។
​​​​
“សូមទោស​​! ​​​​​​​​​​លោក​គឺ​វ​​ណ្ណីមែនទេ!” កងកំលាំងសមត្ថកិច្ចម្នាក់សួរមកខ្ញុំជាមួយកាំភ្លើងភ្ជុងផង។
​​​​​​​​​​
“បាទ​​ ​​​​មែ​ន​ហើយ​​​​​​! ខ្ញុំគឺវណ្ណី... មានភារកិច្ចអ្វីចាំបាច់មែនទេលោកទើបមានអាវុធមកជាមួយបែបនេះ?” ប៉ូលិសម្នា​​ក់​​ទៀ​​​ត​​ហុ​​​​​​​​​ច​​​ក្រដាសមកខ្ញុំមួយសន្លឹក៖
​​​​​​​​​​
“ក្រោម​​ដីការបង្គាប់រប​ស់តុលាការ ​យើ​ងសុំចា​​ប់ខ្លួនលោកពីបទរំលោភសេពសន្ថវៈ និងមនុស្សឃាតកាលពីរាត្រីថ្ងៃទី១៩ មេសា ២​០០៩កន្លង​ទៅ​​​​ ក្នុងនាមសម្ថកិច្ចសូមអញ្ជើញលោកទៅបំភ្លឺរឿងក្តីនេះបាទ”

ឮសមត្ថកិច្ចនិយាយ​បែបនេះ​​ខ្ញុំស្ទើរតែគាំបេះដូងដាច់ខ្យល់ស្លាប់... ព្រលឹងរបស់ខ្ញុំហោះហើរចេញ

ពីរាងកាយអ​ស់រលីង... ខ្ញុំ​គ្មានប្រកែក និងគ្មា​នវាចាសូម្បីតែមួយម៉ាត់ទៅពួកគេ។ សមត្ថកិច្ចម្នាក់​ផ្សេងទៀតទាញដៃខ្ញុំ​ដាក់ទៅក្រោយហើ​​យវាយខ្នោះ​​ រួច​នាំខ្ញុំដាក់លើរថ​​​​​​​​​​​​​យន្តចេញទៅ។ ចំណែកមិត្តភ័ក្តិរប​ស់ខ្ញុំម្នាក់ៗមានតែឈ​រមើលតា​មក្រោយ ​​ខ្ញុំមិនចេញស្តី ពួកគេមិនដឹងរឿងអ្វីទាំងអស់។ ខ្ញុំគ្មានអ្វីត្រូវនិយាយទៀត​ទេមានតែគុកប៉ុណ្ណោះជាជ​ម្រកចុងក្រោ​​យរប​ស់ខ្ញុំ...
​​​
បីថ្ងៃក្រោយមកសា​​លាម​​ជ្រះ​​ក្តីបានបើកសវនាការជំនុំជំរះរឿងក្តីមួយនោះ។
ខ្ញុំក្នុងសម្លៀកបំ​​ពាក់ពិរុទ្ធ​ជនឈរ​នៅមុខវង់ក្រចកសេះស្គមស្លេកស្លាំងរង់ចាំការវិនិច្ឆ័យរបស់តុលាការ។
“តុលាការជាទី​គោ​រព! អង្គជំនុំជម្រះក្តីជាទីគោរព ពេលនេះតុលាការសូមបើក​​​​​​សវនាការជំនុំពិ​ភាក្សាកាត់ក្តីជន​ជាប់ចោទ​​​​ឈ្មោះ​ ពុទ វណ្ណី ពី​​​បទរំលោភសេពសន្ថវៈ និងមនុ​ស្ស​​​ឃាត​​​​លើរូបកាយរប​ស់ស្រ្តីរងគ្រោះ​ឈ្មោះ ធិផាផន សនមីសៃ” ប្រធានអង្គ​ចៅ​ក្រមបានប្រកាសបើ​​​សសវនាការ។​
“អង្គជំនុំជម្រះ​ជាទីគោរ​ព! ​ក្នុង​នាមជាមេធាវីរបស់ជនរងគ្រោះខ្ញុំសូមចោទប្រកាន់លើជនជាប់ចោទឈ្មោះ ពុទ វណ្ណី ដូចតទៅៈ ​​ក្រោយ​កា​​រសើបអង្កេតរបស់ក្រុមសមត្ថកិច្ចជំនាញ ទទួលលទ្ធផលថា ថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០០៩ វេលា​​ម៉ោ​​ងប្រាំ​​បីយប់ ជនជាប់ចោទឈ្មោះ ពុទ វណ្ណីបានទៅទូរស័ព្ទនៅផ្ទះរបស់ជនរងគ្រោះ ពេល​នោះជ​នរង​គ្រោះ​នៅ​ម្នា​​ក់ឯ​ង ក្នុង​​សម្លៀកបំពាក់រាត្រីបំរុងនឹងបិទហាងហើយចូលទៅសម្រាក ជនជា​ប់ចោទឃើញឱកា​សល្អបែ​ប​នោះ​ជ​នជា​ប់​ចោទ​ប្រើអំពើ​ហិង្សារំលោភសេពសន្ថវៈជនរងគ្រោះយ៉ាងសាហាវ ហើយសម្លាប់បំបិទមាត់ យើងឃើ​ញមា​នស្លាកស្នា​​​​​មដូច​​ជាខ្សែចងជនរងគ្រោះ ទូរស័ព្ទធ្លាក់ពីលើតុ និងអំបែងថូផ្កាបែកនៅពេ​​លដែល​ជនរងគ្រោះ​​រត់ចេញ​ពីកន្លែងកើតហេតុ...​”
“សូមអញ្ជើ​​ញលោ​កមេធាវីការពារជនជាប់ចោទ! តើលោក​មានអ្វីដែលត្រូ​វបកស្រាយទៅលើកា​រចោទប្រកាន់រប​ស់មេធាវីជ​ន​រង​គ្រោះ?​” ព្រះ​​រា​ជអាជ្ញាស្នើមកមេធាវីជនជាប់ចោទ។
​​​​
“​មេធាវីជនរង​គ្រោះបានមក​​លើកូនក្តីរបស់ខ្ញុំបានទេ... ថ្ងៃកើតហេ​តុកូនក្តីរបស់ខ្ញុំ​​មិនបានទៅ​ទូរស័ព្ទនៅ​ហាងរបស់​ជន​រង​គ្រោះ​ទេ តើមានភ​ស្តុតាង និងសាក្សីឬ​​ទេ​ដែលហ៊ានចោទប្រកាន់មកលើកូនក្តីរបស់ខ្ញុំបែបនេះ ?”
​​​​
“សូមលោ​​​​​ក​​​​មេ​​ធា​​វិដើម​​​​ចោ​ទបង្ហាញភស្តុតាងនិងសក្សី” អង្គចៅក្រមឲ្យមេធាវីដើមបណ្តឹង
​​
​​​
“តុលាការជាទីគោរព! ចំពោះភស្តុតាងយើងប្រមូលបានតែខ្សែចំនង និងលុយកី​បមួយចំនួន​នៅលើតុទទួ​លភ្ញៀវប៉ុ​ណ្ណោះ​​​​​​​​ ​​​​​តែ​យើង​នៅមានសាក្សីសំខាន់ដែលបានឃើញលោក ពុទ វណ្ណី រត់ចេញពីផ្ទះរបស់ជនរងគ្រោះ”
​​​​​ម្រះ​ជាទីគោរព! ម៉ោងប្រមាណប្រាំបួនកន្លះយប់ ក្រោយពេលដែ​​លខ្ញុំបាទបានមកចតរ​ថយន្តនៅមុខផ្ទះរួចខ្ញុំបានឃើ​ញលោក ពុទ​ វ​ណ្ណី​​ ​​​​រត់ចេញពីផ្ទះរបស់ជនរងគ្រោះ ហើ​យ​ប៉ះ​​​នឹងថូ​ថ្កា​​​​ដែលដាក់លើបង្គោលឈើនៅមុខផ្ទះជ្រុះ​​​មកក្រោ​ម​​​​​ ​​ខ្ញុំក៏មិនបា​​នចាប់អារម្មណ៍មិនដឹងថា​មានរឿងអ្វី​​​កើត​ឡើង​​ឡើយគិតថាគាត់ស្រវឹងច្រើនជាង... ខ្ញុំបាន​​ឃើញតែ​ប៉ុណ្ណេះ!”​​
​​​​​​​
“តុលាកា​​រជាទីគោរព! ចំពោះភស្តុតាងនិងសក្សីមិនអាចចោទប្រកាន់កូនក្តីរបស់ខ្ញុំបានទេ... ព្រោះថាសាក្សីមានតែ​ម្នាក់ដែលឃើ​​ញហេ​តុកា​រ​ណ៍​​នេះ... អាចនិយាយបានថាជាការមូលបង្កាច់ក៏ថាបាន”
​​​​
“តុ​​​លាការសូម​ពេលដើម្បីសើបអង្កេតបន្តព្រោះភស្តុតាងនិងសាក្សីមិនអាចយកជាការបាន... សវនាការនេះនឹង​បន្តការ​​ជំនុំជ​​​​ម្រះ​​​នៅ​ស​ប្តាហ៍ក្រោយ... បិទសវនាការ!”
​​​​​​
ក្រោយពីបិទស​​​​​វនា​កា​​រខ្ញុំ​មានអា​រម្មណ៍ថា​​ ខ្ញុំមិនអាចចោទប្រកាន់បានទេ តែខ្ញុំនៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន។ ផ្នែ​ក​ជំនា​​​​ញ​ផ្លូវភេទបានយកខ្ញុំទៅពិនិត្យឌីអិនអេ ដើម្បីផ្ទៀងផ្ទាត់ជាមួយទឹកអសុចិដែលជាប់រាងកាយជនរងគ្រោះ...
​សាលាជម្រះ​​ក្តីមួយក៏បានធ្វើ​​​ឡើងសារជាថ្មីក្រោមរឿងក្តីចាស់របស់ខ្ញុំ តែពេលនេះមានគ្រូពេទ្យជំនាញចូលរួមផង... ម្តង​នេះ​ខ្ញុំគ្មាន​សង្ឃឹ​មថាបា​នរួចខ្លួនឡើ​​យ។ នៅពីមុខរដ្ឋអាជ្ញាតុ​លាការពេលនេះខ្ញុំស្ទើរតែគ្មានព្រលឹ​ងនៅក្នុងខ្លួន​ទៅហើយ​​ ​គ្មានសង្ឃឹម​ថាបាន​​ទៅស្រុក​ជួប​​ជុំបងប្អូនទៀតទេ។
​​​​
“អង្គជំនុំជំរះក្តីជាទី​​គោ​រព!​ ថ្ងៃនេះតុលាការសូមបើកការជំនុំជំរះរឿងក្តីរំលោភសេពសន្ថវៈបន្ត... សូមអញ្ជើ​ញលោកមេ​​​ធា​​វីដើម​​​ប​​​​​​​ណ្តឹងធ្វើសេចក្តីចោទប្រកាន់...”
​​
“តុលា​ការជាទីគោរព! ក្នុងនាមជាមេធាវីដើមបណ្តឹងខ្ញុំបាទបានរកឃើញភស្តុតាងថ្មីដូចជា តាមការត្រូតពិនិត្យ​​អសុ​ចិរប​​​ស់ជនជាប់ចោទ និងអសុចិដែលជាប់នឹងរាងកាយរបស់ជនរងគ្រោះបញ្ជាក់ឲ្យឃើ​ញថា មានស៊ែនដូចគ្នា ដូច្នេះអា​ច​​​​​ប​ញ្ជាក់​​ឲ្យឃើ​ញថាជនជាប់ចោទបានរំលោភជ​នរងគ្រោះ​ហើយស​​​ម្លាប់ពិតមែន...” មេធាវីដើមប​​​​ណ្តឹងប​ញ្ជាក់​​​​​ពីភ​ស្តុ​តា​ងថ្មីដែល​គ្រូពេ​ទ្យពិ​សោធន៍បាន​​រកឃើ​ញ។​
“លោកមេធាវីការពារជនជា​​​​​​​​​​​ប់ចោទមានអ្វីត្រូវកែសំរួលឬតវាទៀតទេ?” ក្រឡាបញ្ជីបញ្ជាក់ស្នើសុំតវា។
“តុលាកា​​​​រជាទីគោរព! ​ក្រោមការចោទប្រកាន់របស់តុលាការនៅមិនគ្រប់គ្រា​ន់ដែលអាចឲ្យកូនក្តីរ​​​​​​បស់ខ្ញុំទទួល​​​កំហុស​បានទេ​​ ​​​ព្រោះ​​​​ថាស៊ែនរ​​បស់​​​​​​មនុ​ស្សអាចមា​នលក្ខណៈដូចគ្នាច្រើន មិនអាចសន្និ​ដ្ឋានថាជាស៊ែនរប​​​​​​​​​​រកាន់នេះ...”
​​​​​​​​
“តុលាការជាទីគោរព! ក្រៅពីភស្តុតាងនេះ​ខ្ញុំបាទនៅមាន​ភស្តុតាងមួ​​យសំ​​ខាន់ទៀតគឺសេចក្តីបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគ​មន៍នៅឯ​បរទេសបានបញ្ជាក់ថា លេខទូរស័ព្ទដែ​​លហៅចេញ​​​​ចុងក្រោយនៅរាត្រីកើតហេតុនោះ ជាខ្សែទូ​រស័ព្ទមិតភ័ក្តជិតស្និទ្ធរបស់ជនជាប់ចោទតែម្តង... នេះអាចប​ញ្ជា​ក់​បា​​​​ន​​ថាជនជា​​ប់ចោទហៅ​ចេញទៅ​បរទេសហើ​យពេលហៅ​​ម្ចាស់ផ្ទះឲ្យគិតលុ​យនោះក៏ឆ្លៀត​ឱកាសបេះបោ​ច​រា​​​​ង​​កាយជនរងគ្រោះតែម្តង ពេលដែលជន​រងគ្រោះ​មិនព្រម​តាម​​ក៏ប្រើហិង្សា ចាប់ចងដៃ​​ជើងជននរងគ្រោះរំលោភ ក្រោយមកក៏សម្លាប់បំបិទមាត់...”
“លោក​​មេធាវីការពារជនរងគ្រោះនៅមានអ្វីអះអាងទៀតទេ ចំពោះភស្តុតាងទាំងនេះ?” ចំពោះសំនួរស្នើចុង​ក្រោយ​របស់​​ក្រ​ឡា​​​បញ្ជីធ្វើឲ្យមេធាវីរបស់ខ្ញុំរកអ្វីមកបកស្រាយយមិនបាន ហើយងា​កមក​រកខ្ញុំទំនង​ជាចង់និយា​យអ្វីមិនដឹង។​ ​ខ្ញុំលើ​កដៃរា​ហា​​មគេព្រោះ​ឃើញគេប្រហែលជា​​អស់អ្វីដែល​ត្រូវនិយាយហើយមើលទៅ៖
“តុលាការជាទី​គោរព! ចំ​ពោះអ្វីដែលបានបង្ហាញមកខាងដើមនោះជាការពិតមួយចំនួន... ខ្ញុំសារភាពចំពោះមុខច្បាប់... នៅរាត្រី​​កើត​​​​​​ហេតុនោះខ្ញុំបាទបានទៅទូរស័ព្ទទៅមិត្តភក្តិមែន ក្រោយពេលខ្ញុំទូ​រស័ព្ទចប់នាងក៏​ហូសដៃខ្ញុំហើយ​ផ្តួលខ្ញុំទៅលើ​សាឡុងដោយយកសោរឃ្លុំផ្លាស្ទិកចងដៃរបស់ខ្ញុំរួចរំលោភរាងកាយរបស់ខ្ញុំទាំងកំរោល ប្រៀបបាននឹង​ម្រឹកដាច់ចំ​​ណី​ច្រើ​នថ្ងៃហើយអ៊ីចឹង... ក្នុងសភាពនៅក្នុងចំណងខ្ញុំមិនអាចបំរាស់រួច ភារកិ​​ច្ចនៅលើសាឡុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងនៅ​​​រាត្រី​នោះ​​នាង​​​​​​ជាអ្នកសម្រេចតែម្នាក់ឯង​​​ស់នាងសង្គ្រប់លក់លើទ្រូងរបស់ខ្ញុំ... ខ្ញុំមិនអាចដឹង​​ថានាងសន្លប់​ឬស្លាប់ឬក៏យ៉ា​ងណានោះទេ។ ក្រោករួចខ្ញុំក៏ប្រញ៉ាប់គេចចេញពីទីនោះតែម្តង...”
​​​​​​
“បើតាមពា​​​ក្យសារភាពរបស់ជនជាប់ចោទ... តុលការអាចសន្និដ្ឋានបានថាជនជាប់ចោទមិនបានសម្លាប់មនុស្សទេ... ហើយបើតាម​កា​​​​រវិន្និច្ឆ័យរបស់ពេទ្យបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយការគាំងបេះដូង ដូ​​ច​​​​​​​​​​​​​​​​​​​​​​​​​​នេះតុលាកា​រយល់ថារឿង​ក្តី​​នេះជារឿងក្តី​ដែលកើត​ឡើងពីភាគីជ​នរងគ្រោះជាអ្នកផ្តើម ដូច្នេះត្រូវទទួលចំណែកខុសត្រូវរួមគ្នា តែនៅពេល​នេះស្ថិ​​តក្នុង​រឿ​​​ង​​ក្តី​ដែលធ្វើឲ្យអ្នកដ៏ទៃស្លាប់ដោយ​​អចេតនា ...​​ តុលាការសម្រេច ផ្តន្ទាទោសចំពោះជនជាប់ចោទឈ្មោះ ពុទ វណ្ណី ដា​​ក់ពន្ធនាគារអស់មួយជីវិត តែដោយយល់ឃើញថាទោសកំហុសរបស់ជនរងគ្រោះបា​​​នរួមគំ​​និតជាមួ​យជនជាប់​ចោ​​ទនោះ តុលាការសំរួលសំរាលទោសមកត្រឹ​មតែម្ភៃប្រាំឆ្នាំដោយរាប់ចាប់ពីថ្ងៃ​ចោទប្រកាន់នេះ​​តទៅ... បិទសវនាកា​​រ”
​​
ក្រោយពេលតុលាការកាត់ក្តីចេញមក ខ្ញុំត្រូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​វបានភា្នក់ងា​​រ​​​​​ប៉ូលិសយុត្តិធម៌នាំខ្ញុំចូលក្នុងមន្ទីរឃុំឃាំងមួយដែលបិទជិត និងរបារដែក​​​យ៉ាងមុំាំ។ ពេលនេះអ្វីៗដែលខ្ញុំបានសាងមកត្រូវបានបញ្ចប់នៅក្នុងគុកនេះហើយ តើក្រុមគ្រួសាររបស់​ខ្ញុំគិតយ៉ាង​​ណា​នៅពេ​​លដែល​លោ​កបានដឹងរឿងរបស់ខ្ញុំ ពីថ្ងៃនេះតទៅខ្ញុំមិនបានស្គាល់ស្រុកកំនើតទៀត​​ហើ​យ..​. វិធីចុងក្រោយរបស់ខ្ញុំមានតែការស្រែកយំលា​​​​​​​​​​​មិត្តភ័ក្តិហើយ​ឈានជើង​សន្សឹមៗ​ក្រោមការបណ្តើររបស់សមត្ថកិច្ច... វាចាថាលានឹងយំ​ថ្ងួ​ច​​ថ្ងូរ​​របស់ខ្ញុំ​​បានអូស​បន្លាយភ្លេ​​ចបាយទឹ​កអ​​ស់ជាច្រើនថ្ងៃ... ទេវតាហេតុអ្វីក៏អយុត្តិធម៌ចំពោះរូបខ្ញុំ​បែប​នេះ... ​​​​​​​​​​ឆ្នាំថ្មីហេតុអ្វីបានជាមិននាំមកនូវរបស់ថ្មីៗសម្រាប់រូបខ្ញុំអញ្ចឹង.​​..!!!​​
“ហេ!... ហ៊េ!...វណ្ណី...!!! ក្រោកឡើង! ឯងកើតអីហ្នឹង... ហេតុអ្វីបានជាឯងយំ...?” មិត្តភក្តិដែលគេងនៅក្បែរគ្រែរប​ស់​ខ្ញុំមកដាស់ខ្ញុំ... ខ្ញុំស្ទុះឡើងទាំងញើសហូរជោគខ្លួនមមីមមើ ទឹកភ្នែកហូររហាមហើយឆ្ងល់ហេតុ​អ្វីនៅក្នុងបន្ទ​​​​​​​​ប់ងងឹត​ម្លេះ! ​ខ្ញុំ​ជូតទឹកភ្នែកចេ​ញ ស្រវាខ្នើយមកអោបហើយញញឹមទាំងសំនើច៖
“គ្មានអ្វីទេ! ឯ​​ងគេង​វិញចុះ...!” ខ្ញុំប្រាប់ទៅគេតែគេក៏សួរដោយក្តីងឿងឆ្ងល់៖
​​​
“បើ​មិនអី... ​​ហេតុអ្វីឯងយំកណ្តាលយប់បែបនេះ...?”

“គ្មានរឿងអ្វីទេ​ស​ម្លាញ់គ្នា​​​គ្រាន់​​តែយល់សុបិនបន្តិចបន្តួចប៉ុណ្ណោះ...”
“នៅថាបន្តិចប​​​ន្តួចទៀត... យំឡើងផ្អើលគេងឯង...! រំខានមែនដេកវិញហើយវ៉ីយ... នៅយំម្នាក់ឯងចុះ!”

ខ្ញុំញញឹមទទួលម្នា​​​​​​​​​​​​​​​​​ក់ឯងហូ​​​សចិត្ត... ហេតុអ្វីបានជាមានសុបិនចង្រៃនេះកើតឡើងអ៊ីចឹង។ ខ្ញុំប្រះខ្នងលើ​ពូកសារជាថ្មី​ក្នុ​ងចិ​​​​​ត្ត​​​ក្តុក​​​ក្តួ​​​​ល​​ ​​​​ហើ​​​យគិ​​​​​​​​​​​​​​​​​​​​​​​​តក្នុងចិត្តគិតថា រាត្រីនេះវាជារាត្រីដ៏អស្ចារ្យសម្រាប់ជីវិតខ្ញុំ... វានាំខ្ញុំឲ្យក្លាយជា​អ្នករំ​​លោភ និង​​សំ​​​លា​​​ប់​មនុស្សហើ​​យជាប់គុកទៀត...។ ខ្ញុំសង្ឃឹមថាយប់​​ស្អែកមិនអាចដូចយប់ម៉ិញ​​នេះទៀតទេ! ហើ​​យ​រឿង​រ៉ាវយ​ប់​ម៉ិញនេះមិនអា​​ចកើតមាននៅក្នុ​​​ងជីវិតខ្ញុំបានទៀតដែរ...

រឿងរ៉ាវកើតឡើងក្នុងសុបិនរបស់អ្នកនិពន្ធ



រាត្រីថ្ងៃអាទិត្យទី១៩ មេសា២០០៩



សរសេរចប់ថ្ងៃច័ន្ទទី២០ មេសា២០០៩



ម៉ោង០៣.១៩នាទីព្រឹក

ដោយ ឡឹក ជំនោរ

No comments: