Monday, June 17, 2013

គតិលោក ឬ ច្បាប់ទូន្មានខ្លួន


ការផ្សាយរបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
គស ២០១១ ពស ២៥៥៦
     វិចារណកថា៖ កែវ ឈុន : រឿងនិទានខ្លីៗ និង របបៀបរបរស់នៅ ជាច្រើន បានសរសរចងក្រង ជាសៀវភៅតូចៗ ពីភាគទី១ រហូតដល់ ភាគ ទី១០ អ្នកនិពន្ធ ឧកញ៉ាសុតន្ត្រប្រិយជា ឥន្ទ អោយឈ្មោះថា «គតិលោក» មានន័យសេចក្ដីថា ដំណើរ ឬ ផ្លូវគន្លងដើរទៅរបស់លោក លោកនៅទីនេះគឺសំដៅទៅលើ មនុស្សលោកនេះឯង។
     រឿងនិទាន នៅក្នុងគតិលោក ឆ្លុះបញ្ចាំង ពីដំណើរ របបៀបរប នៃការរស់របស់សង្គមមនុស្សក្នុងគ្រប់សម័យកាល ព្រោះ «គតិលោក» បាននិយាយអំពីអំពើប្រព្រឹត្ដទៅរបស់មនុស្ស។ ពីសម័យមួយ ទៅសម័យមួយ មិនថាតែសម័យបច្ចុប្បន្នមានបច្ចេកវិជ្ជាខ្ពង់ខ្ពស់ (កុំព្យូទ័រ) សម័យដើម សម័យព្រះសម្មាសម្ពុទ្ធចៅ មានមនុស្សត្រាស់ដឹង ព្រះអរហន្ដដ៏ច្រើន យ៉ាងណាក៏ដោយ ក៏ជៀសមិនផុត នៅតែមានមនុស្សល្អ មនុស្សអាក្រក់ មនុស្សឆោតល្ងង់ មនុស្សប្លម បោកប្រាស់គ្នាជារៀងរហូតមក។ យើងអាចសង្កេតឃើញយ៉ាងជាក់ស្ដែងថា ក្នុងសម័យ ព្រះសម្មាសម្ពុទ្ធក៏មានសង្ឃប្លម ក្នុងសម័យអ្នកនិពន្ធ ក៏មានសង្ឃ ផឹកស្រាអាវាសែ បោកប្រាស់អ្នកស្រុក អោយជឿភ្លូកទឹកភ្លូកដី សម័យ បច្ចុប្បន្នមនុស្សម្នាក់ៗ មានការវិវត្ដន រៀនសូត្រចេះដឹងយ៉ាងជ្រៅជ្រះ ក៏នៅតែ ជ្រៀសមិនផុត មានលោកសង្ឃក្លែងកាយ មនុស្សពាល មនុស្ស អាក្រក់ បោកប្រាស់ ញៀនអាភៀន ញៀនថ្នាំ ញៀនស្រាជាដើមមិនឈប់ឈរឡើយ។
     ច្បាប់បណ្ដាំក្រមង៉ុយក្ដី ច្បាប់គតិលោកក្ដី សុទ្ធតែជាអត្ថបទ គតិដាស់តឿនមនុស្សគ្រប់រូបអោយមានសតិបញ្ញាស្មារតីជាប់និច្ច មិន អោយទន់ជ្រាយរវេបរវប មិនអោយជឿ ឬ ប្រកាន់យកផ្លូវដោះស្រាយយ៉ាងធូរៗ ងាយៗ ប្រាសចាកហេតុផលនោះឡើយ។
     អញ្ចឹងហើយ ដើម្បីផ្សព្វផ្សាយចែកជូន នូវកំរងអត្ថបទអក្សរសិល្ប៍ ដ៏មានប្រយោជន៍នេះ អោយដល់មហាជនទាំងឡាយ មណ្ឌលវប្បធម៌ ខ្មែរនៅស្វីស សូមលើកយក «គតិលោក»ទាំង១០ភាគ មកចុះផ្សាយឡើងវិញ។ ហើយសូមឧទ្ទិសស្នាដៃដ៏អស្ចារ្យនេះ ដល់ការរីកចំរើនបញ្ញា ស្មារតី ស្រលាញ់លើកស្ទួយអក្សរសាស្រ្ដជាតិ នៃការសិក្សា ជនានុជនទាំងឡាយ សូមប្រជាជនខ្មែរ ចំរើនលូតលាស់ដោយវិជ្ជា សូមចំរើន ក្នុងព្រះពុទ្ធសាសនា មានសុខសន្ដិភាព ហើយរួបរួមគ្នា កសាងប្រទេសជាតិអោយរីកចំរើនតទៅ។

ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ

ចម្លងការផ្សាយពី៖ http://www.khmer-kulturzentrum.ch/Kultur/Gatilok/Gatilok.html

No comments: